អបអរសាទរពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៣
នាព្រឹកថ្ងៃពុធ ០៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣
កញ្ញា មាស ចិន្តា មន្រ្តីការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ និងកញ្ញា អ៊ុំ សុគន្ធកន្និដ្ធា មន្ត្រីការិយាល័យថវិកាមន្ទីរជំនាញ បានចូលក្នុងកម្មវិធី អបអរសាទរពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៣ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត យុវជន និងបងប្អូនប្រជាពលរដ្ឋ ទីកន្លែងប្រារព្ធពិធីរុក្ខទិវា នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានកូនឈើ ២០០០ដើម ។